បាត់ដំបងៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយអនុវត្តជាប់ជាប្រចាំនូវមតិណែនាំរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានធ្វើការផ្សព្វផ្សាយនៅគ្រប់វេទិការសាធារណៈដោយមន្ត្រីនគរបាលស្រុកសំឡូត ដែលមានលោកវរសេនីយ៍ឯក កោ ស៊ុនកាំង ជាអធិការនគរបាលស្រុកផ្តោតសំខាន់លើផលប៉ះពាល់ដោយយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្រ្គាមប្រយុទ្ឋគ្នាពីអតិតកាល ប្រជាពលរដ្ឋរស់នៅភូមិអូរស្ងួត ឃុំតាសាញ ស្រកសំឡូត ខេត្តបាត់ដំបង បានរត់មករាយការណ៍ជូនមន្រ្តីនគរបាលមូលដ្ឋានឃុំតាសាញឲ្យចុះទៅដល់ទីតាំងដីចំការរបស់គាត់ក្នុងខណៈដែលគាត់កំពុងភ្ជួរដាស់ដីហើយ ផ្លែផាលបានឆ្កឹះបំប៉ើងគ្រាប់មីនតោនមួយគ្រាប់ចេញពីក្នុងដីមកគួរឲ្យភ័យរន្ឋត់ ។ អាចចាត់ទុកថាជាមហា សំណាងណាស់ដែលមិនមានកម្លាំសង្កត់ធ្ងន់ណាមួយទៅលើគ្រាប់មីនមួយគ្រាប់នេះដើម្បីឲ្យវាអាចផ្ទុះបាន កុំអីមហន្តរាយនឹងកើតមានចំពោះប្រជាពលរដ្ឋជាក់ជាមិនខាន។
គ្រាប់មីនតោនមួយគ្រាប់នេះត្រូវបានមន្រ្តីនគរបាលមូលដ្ឋានយកទៅរក្សាទុកនឹងរាយការណ៍បន្តទៅអង្គភាពកំចាត់មីនCMAC ដើម្បីយកទៅបំផ្លាញចោលតាមជំនាញ៕
ព័ត៌មានជាតិ
មតិយោបល់