ព័ត៌មានជាតិ

ត្រឹមមួយពព្រិចភ្នែក! អ្វីដែលខំរកមកអស់គ្មានសល់

ត្បូងឃ្មុំ: កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២៤ និង ០០នាទី មានករណីអគ្គិភ័យឆេះផ្ទះសង់ពីឈើ ខ្ពស់ផុតពីដីទំហំ ៤ម×៥ម ស្ថិតនៅភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ម្ចាស់ផ្ទះឈ្មោះ វេង ឡេង ភេទប្រុស អាយុ ៦០ ឆ្នាំ ជនជាតិខ្មែរ(ប្ដី)។ ប្រពន្ធឈ្មោះ តែម ឡាង អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ មានកូន២នាក់ក្នុងបន្ទុក។

សម្ភារ:ខួចខាត៖
-ផ្ទះខូចទាំងស្រុង
-ម៉ូតូសង់កូរ៉េ១គ្រឿង
-អង្ករ១បេ៥០គីឡូក្រាម
-ស្រូវ១បេ៦០គីឡូក្រាម
-ប្រាក់ចំនួន១,២០០,០០០៛
-ឯកសារសំបុត្រកំណើតសៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណប្លង់ដីនិងសម្លៀកបំពាក់មួយចំនួន។

មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង៕

មតិយោបល់