ព័ត៌មានជាតិ

អាណិតណាស់លោកអើយ.. ទៅរកត្រី តែខ្យល់.គធ្លាក់ចូលទឹកទន្លេលង់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ អណ្តែតតាមទឹក ក្នុងសភាពហើមស្អុយរលួយទៅហើយ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ថេង សិត ភេទប្រុស អាយុ៥១ឆ្នាំ បានស្លាប់ខណ:ដែលទៅរកត្រី ទើបខ្យល់.គធ្លាក់ពីលើទូក ចូលទឹកទន្លេ បណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់