ព័ត៌មានជាតិ

​កម្មករលីទឹកកកម្នាក់ លង់ទឹក៨ថ្ងៃទើបរកឃើញសាកសព…

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីលង់ទឹកស្លាប់​​នៅចំណុច ផែទឹកកកបណ្តែតទឹក របស់ឈ្មោះ ឈួ ឃាង ស្ថិតនៅភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ (កម្មករលីទឹកកក)រកឃើញ នៅម៉ោង១២​ថ្ងៃត្រង់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

ជនរងគ្រោះឈ្មោះ យ៉ុង វណ្ណរត្ន អាយុ​២០ឆ្នាំ ភេទប្រុស នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់​។ ជនរងគ្រោះមិនចេះហែលទឹក
ហើយធ្លាក់ ចូលទៅគាបនៅក្រោមបាតសាឡង់​បណ្តាលឲ្យស្លាប់។ ពេលដែលបាត់មនុស្ស កម្មករនិងបងប្អូននាំគ្នាដើរក តែមិនឃើញ ​ព្រោះសពគាបជាប់នៅខាងក្រោមសាឡង់​​។

ក្រោយការពិនិត្យសាកសព រួចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារតាមបញ្ជារបស់លោក ព្រះរាជអាជ្ញាអមសាលាដំបូង
ខេត្តពោធិ៍សាត់ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ​២០១៨ វេលាម៉ោង៣រសៀល ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់