ព័ត៌មានជាតិ

រថយន្តបើកវ៉ាជែងបុកម៉ូតូអ៊ិចស៊ិចទ័រ ស្លាប់យុវជនម្នាក់ជា​ក្រុមយុវជនមនុស្សធម៌!

សៀមរាប: កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្ត បុកម៉ូតូ នៅលើផ្លូវជាតិលេខ០៦ មុខ​សាលាបឋមសិក្សាសសរស្ដម្ភ ទឹកដីភូមិសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បណ្តាលឲ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែង។

រថយន្តម៉ាក ឡិចស៊ីស RX​300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​2L-9675 (ឡានតាក់ស៊ី)បើកបរដោយ ជនមិនស្គាល់អត្តសញ្ញណ ក្រោយពេលកើតរត់គេខ្លួន បើកបរទិសដៅពីលិចទៅកើតពេលដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូម៉ាក អ៊ិចស៊ិចទ័រ ពណ៌ ទឹកសមុទ្រ គ្មានស្លាកលេខ​(ក្រុមយុវជនមនុស្សធម៌)បើកបរដោយឈ្មោះ គិម ផានិត ភេទប្រុស អាយុ​១៨ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បើកបរ ទិសដៅពីកើតទៅលិច​ បណ្តាលឲ្យ​ស្លាប់នៅនឹងកន្លែងកើតហេតុ។

មូលហេតុ រថយន្តបើកបរឡើងវ៉ាជែងរថយន្តផ្សេងទៀត។
​ក្រោយពេលកើតហេតុ កម្លាំងជំនាញបានធ្វើការវាស់វែង និងដកហូតវត្ថុតាង យកមករក្សារទុក និងប្រគល់សាកសព​ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់