ព័ត៌មានជាតិ

អ្នកក្រុងសៀមរាប! ដាច់ភ្លើងតំបន់មួយចំនួន ដើម្បីប្តូរប្រភពផ្គត់ផ្គង់..

ភ្នំពេញ: យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៩និង៣៤ នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយខាងកើតក្រុង ទ្វារចរន្តទី២និងទី៥ មូលហេតុមានក្រុមហ៊ុនសាងសង់ផ្សារមជ្ឈមណ្ឌលហឺរីថេកសេនធ័របានកាយដាក់លូប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី នៅក្បែរបន្ទប់ភ្លើងលេខ៥៩ ស្ថិតនៅក្រោយសណ្ឋាគារ អង្គរហូលីដេ ភូមិមណ្ឌល៣ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រុមការងារបច្ចេកទេសបានធ្វើការប្តូរប្រភពផ្គត់ផ្គង់ ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៩និង៤៧ នាទីព្រឹក។ ក្រុមការងារបច្ចេកទេសនឹងធ្វើការជួសជុលកំហូចឲ្យរួចរាល់នៅវេលាម៉ោង១និង៣០នាទីរសៀលនេះ។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ក្រុមហ៊ុនសាងសង់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

មតិយោបល់