ព័ត៌មានជាតិ

លួចម៉ូតូគេបាន៧ថ្ងៃ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន!

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវនិងប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ស្រាវជ្រាវឃាត់ខ្លួនបានបន្ទាប់ពីរូបគេនិងបក្ខពួក២នាក់ទៀតធ្វើសកម្មភាពលួចម៉ូតូពីក្នុងបន្ទប់ជនរងគ្រោះកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចបន្ទប់ជួលលេខ១៧ ផ្លូវលេខ៥ក្រុមទី៤ភូមិ ក្រោលគោសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ជនសង្ស័យឈ្មោះ ញ៉ែម ហៃ ហៅ ហៃ ភេទប្រុសអាយុ ១៨ ឆ្នាំ មុខរបរ រត់តុការ ស្នាក់នៅផ្ទះលេខ ផ្លូវ ភូមិ មិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ​ មានសារធាតុញៀនមានសារធាតុញៀនក្នុងខ្លួន។
ចំណែកជនរងគ្រោះឈ្មោះ ទូច ម៉ាថេង ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មការនី បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុ។

ម៉ូតូមួយ​គ្រឿងដែលក្រុមជនសង្ស័យលួចយកទៅបាត់នោះម៉ាកហុងដា F-T-R ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1CK-4130​។

សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃ 0៤ ខែ ធ្នូរ ឆ្នាំ២០១៨ជនរងគ្រោះបានទុកម៉ូតូនៅក្នុងបន្ទប់ជួលលេខ១៧ចាក់សោហើយជនរងគ្រោះចេញទៅធ្វើការយប់រហូតភ្លឺម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី៥ ខែ​ធ្នូ ឆ្នាំ២០១៨ ទើបត្រឡប់មកបន្ទប់ដែលខ្លួនស្នាក់នៅវិញមកដល់បន្ទប់ ស្រាប់តែឃើញទ្វាបន្ទប់ចំហរកមើលម៉ូតូក៏បាត់ទៀតបន្ទាប់កមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍គីឡូម៉ែត្រលេខ៦។

ក្រោយពីបានទទួលពាក្យបណ្តឹងហើយកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានបើកករណីស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅវេលាម៉ោង១រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨
នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែ្រលេខ៦ តាមការសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើនោះពិតមែនតែមិនមែនធ្វើតែម្នាក់ឯងទេគឺមានបក្ខពួកចំនួន២នាក់ផ្សេងទៀត។

ក្រោយពីសាកសួរជនសង្ស័យរួចអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវកំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងម៉ូតូរបសជនរងគ្រោះមកវិញឯជនសង្ស័យម្នាក់ខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

មតិយោបល់