Post News Media ព័ត៌មានជាតិ Update៖ ក្តុក...

Update៖ ក្តុកក្តួលណាស់.. ស្លាប់ទាំងឪពុកនិងម្តាយ ចំណែកកូនតូចជាងគេអាយុទើប៣ខែកំពុងសង្គ្រោះបន្ទាន់ ចុះកូនតូចៗ២នាក់ទៀតឲ្យគ្នារស់ទីពឹងអ្នកណា..

សៀមរាប: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកសំរាមក្រុមហ៊ុនកៃយ៉ា និងម៉ូតូម៉ាកឌ្រីមសង់ បើកបរស្របទិសគ្នាពីកើតទៅលិច ដែលជិះ៣នាក់ប្តីប្រពន្ធនិងកូន បណ្តាលឲ្យប្តីនិងកូនរបួសធ្ងន់ ចំណែកប្រពន្ធស្លាប់នៅនឹងកន្លែង តែអកុសល្យក្រោយមក ជនរងគ្រោះជាប្តីក៏បានស្លាប់ម្នាក់ទៀត ក្រោយពីបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ បន្សល់ទុកកូន៣នាក់ ដោយកូនក្រោយគេបង្អស់អាយុទើបតែ៣ខែ ឲ្យនៅកំព្រា។ចំណែកកូនដែលអាយុ៣ខែនោះ រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ភូមិលលៃ ឃុំ​បាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​

សូមបញ្ជាក់ថា ស្ត្រីជាប្រពន្ធមានឈ្មោះ ឈឿន សុខសាន្ត ​អាយុ២៦ឆ្នាំ មុខរបរលក់មាន់អាំង។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូនិងរថយន្តមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕​