ព័ត៌មានជាតិ

ម៉ូតូប៉ះម៉ូតូឮសូរដូចរន្ទះ បណ្ដាលឲ្យបុរសម្នាក់សន្លប់ស្ដូក និង២នាក់ទៀតរងរបួស

ត្បូងឃ្មុំ: ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូទិសដៅបញ្រ្ចាសគ្នា ស្ថិតតាមបណ្ដោយផ្លូវADB ចំណុចមុខផ្ទះឈ្មោះ វ៉ាន់ នី ភេទប្រុស ភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុក/ខេត្តត្បូងឃ្មុំ។

ម៉ូតូបង្កម៉ាកគុបពណ៌ ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជាតិខ្មែរ នៅភូមិតាត្រាវ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់ )។
ម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ យន់ ថេត ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់ ) រួមដំណើរជាមួយឈ្មោះ វី ក្រី ភេទប្រុស អាយុ ២៧ឆ្នាំ(របួសស្រាល) មានទីលំនៅភូមិឃុំជាមួយគ្នា។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់