ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តហ៊ីយ៉ាន់ដាយ បុកពីក្រោយកង់បុរសម្នាក់ កិនស្លាប់ជាប់កង់រថយន្ត…

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានបុកពីក្រោយកង់ដែលកំពុងជិះដោយបុរសម្នាក់ កិនមនុស្សជាប់ខាងក្រោមរថយន្តស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧១-៧២ ក្នុងភូមិតាលឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតងចាស់ គ្មានពាក់ស្លាកលេខ (អ្នកបើកបរគេចខ្លួនបាត់) បើកមកពីទិសខាងត្បូង លុះមកដល់ចំណុចខាងលើបានបុកកង់មួយគ្រឿង ពណ៌ទឹកប្រាក់ ជិះដោយជនរងគ្រោះឈ្មោះ ប្រាក់ ខឿន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការពិនិត្យនិងធ្វើកំណត់ហេតុ ប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់