ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌ៧ មករា សហការជាមួយនគរបាលប៉ុស្តិ៍មនោរម្យឃាត់ខ្លួន បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយនារីរងគ្រោះថា ជនសង្ស័យត្រូវជាបងថ្លៃបាននាំយកប្អូនថ្លៃយកទៅរំលោភខេត្តកំពង់ឆ្នាំង។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចជិតផ្សារអូរឫស្សី តាមបណ្តោយផ្លូវលេខ១៣៩ នៅស្ថិតនៅក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវជាបងថ្លៃមានឈ្មោះ សាំង កុសល់ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៤DE៤ ផ្លូវលេខ១០៩ ក្រុម៨ភូមិ៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរលក់បបរស មានស្រុកកំណើតនៅភូមិអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រកុះ ខេត្តពោធិ៍សាត់។ ចំណែកនារីរងគ្រោះឈ្មោះ ស.គ.ន ភេទស្រី អាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៤DE៤ ផ្លូវលេខ១០៩ ក្រុម៨ភូមិ៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរលក់បបរស។
ប្រភពព័ត៌មានពីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុរូបនាងកំពុងតែលក់បបរជាមួយនិងក្រុមគ្រួសារដូចសព្វដងលុះដល់ម៉ោងប្រហែ៨យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្រាប់តែជនសង្ស័យជាបងប្រុសថ្លៃបានបបួលរូបនាង ទៅដើរលេងនៅកោះពេជ្រអត់ បងឌុបទៅ ខណៈនោះរូបនាងក៏បានឆ្លើយថាទៅ ភ្លាមៗនោះជនសង្ស័យក៏ដើរទៅយកម៉ូតូ ហើយរូបនាងក៏បានឡើងជិះពីក្រោយ ហើយបានជិះចេញទៅរហូតដល់កោះពេជ្រ ខណៈទៅដល់ជនសង្ស័យក៏បានឈប់ម៉ូតូ ហើយក៏បានអង្គុយលេងរហូតម៉ោងជិត១០យប់ ហើយជនសង្ស័យបានប្រាប់រូបនាងថា តោះជិតដើរលេងទៀត ហើយជិះតាមក្រោមស្ពានជ្រោយចង្វារហូតទៅដល់ខេត្តកំពង់ឆ្នាំង។
នាងបន្តថា បន្ទាប់មកជនសង្ស័យបានប្រាប់រូបនាងថា ម៉ោង១យប់ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ហើយរកកន្លែងដេកសិន ហើយជនសង្ស័យក៏ដឹករូបនាងចូលផ្ទះសំណាក់មួយកន្លែងរួចចាប់រំលោភបានសម្រេចនៅក្នុងផ្ទះសំណាក់នេះតែម្តង។ នាងបន្តទៀតថា ក្រោយពីរំលោភរួច លុះព្រឹកជនសង្ស័យបានលួងលោមនាង ដើម្បីត្រឡប់មកផ្ទះវិញ រួចជនសង្ស័យក៏គេចខ្លួនបាត់។
ប្រភពពីម្តាយនារីរងគ្រោះបានឲ្យដឹងថា ដោយឆ្ងល់បាត់កូនមួយយប់ ក៏សួរដេញដោលកូនរហូតកូនស្រីប្រាប់ថា បងថ្លៃនាំទៅរំលោភនៅខេត្តកំពង់ឆ្នាំង ទើបម្តាយនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ ដើម្បីឲ្យចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់។
រហូតមកដល់នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ទើបកម្លាំងព្រហ្មទណ្ឌ៧មករាសហការជាមួយនគរបាលប៉ុស្តិ៍មនោរម្យឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចជិតផ្សារអូរឫស្សីតាមបណ្តោយផ្លូវលេខ១៣៩ នៅស្ថិតនៅក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍មនោរម្យកសាងសំណុំរឿង ប្រគល់ជូននគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ចាត់ការតាមនីតិវិធី៕



មតិយោបល់