Post News Media ព័ត៌មានជាតិ សូមជួយShareផង...

សូមជួយShareផង! រថយន្តហាយឡែនឌ័រ ស្លាកលេខភ្នំពេញ2AH-0858បុកម៉ូតូរបួសធ្ងន់នារីម្នាក់ រួចបើករត់គេចបាត់ស្រមោល!

ភ្នំពេញ: កាលពីវេលាម៉ោង១យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ2AH-0858 ​ហើយបានព្យាយាមបើក​រថយន្ត​​គេច​បាត់ ដោយ​បន្សល់​ទុក​តែ​ស្លាក​លេខ​នៅ​​កន្លែង​កើតហេតុ បណ្តាលឲ្យស្ត្រីម្នាក់ជាភាគីខាងម៉ូតូរងរបួសធ្ងន់ នៅ​ជិត​វិទ្យាល័យ​ទួល​ទំពូង ផ្លូវ​៤៣២ កែង​និង​១៥៥​ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

​នារីរងគ្រោះជិះ​ម៉ូតូ​ម៉ាក​ហ្សូ​មមើ អិ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ1FR-8337​​។

ក្រោយ​ពេល​កើតហេតុ ​​សមត្ថកិច្ចបានចុះ​ទៅ​ទៅ​កន្លែង​កើត​ ​ធ្វើ​វាស់វែង​យក​ម៉ូតូ​និង​ស្លាក​លេខ​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចម្ការមន ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ខាងលើ​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ជាមួយ​និង​ជន​រង​គ្រោះ ៕​