Post News Media ព័ត៌មានជាតិ ISUZU ពន្លះហា...

ISUZU ពន្លះហាយឡែនឌ័រ បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ២នាក់

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងរបួសធ្ងន់មនុស្ស ២នាក់ នៅលើដងផ្លូវមួយ ត្រង់ចំណុចភ្នំប្រុស ស្ថិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

រថយន្តបង្កម៉ាក ISUZU ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2I-9315 ធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុករថយន្ត ០១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI -6683 បណ្តាលឲ្យអ្នកបើកបរ ឈ្មោះ ចាន់ ស៊ីណាត ភេទ ស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ ស្រែអំបិល ឃុំត្រពាំង ស្រុក ស្រែអំបិល ខេត្តកោះកុង របួសធ្ងន់ និងម្នាក់ទៀតរងរបួសធ្ងន់ដូចគ្នា។
ជនរងគ្រោះទាំង០២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ជួយបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។

ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការវាស់វែង រួចយករថយន្តទាំង០២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីពេលក្រោយ៕