ព័ត៌មានជាតិ

រាយ​ខ្សែលួស​មាន​ចរន្ត​ភ្លើង​ហ៊ុំ​ពទ្ធ័​ភ្លឺ​ស្រែ បណ្តាល​ឲ្យ​ឆក់បុរសម្នាក់​ស្លាប់យ៉ាងអាណោចអាធ័ម

ព្រៃវែងៈ យោងតាមផេកហ្វេសប៊ុក របស់អគ្គស្នងការដ្ឋាននការពារជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង​ប្រហែល ១ និង​៥០នាទីទៀបភ្លឺថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មានករណី ឆក់ខ្សែភ្លើង បណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត ត្រង់ចំណុច​ភូមិត្រោក ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

ជនរងគ្រោះ​ឈ្មោះ ទី ចុន ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិឃុំ កើតហេតុ​ខាងលើ មូលហេតុ ជនរង​គ្រោះ មានឧបករណ៍ ឆក់ត្រី​ខុសច្បាប់ ដើរចេញ​ពីផ្ទះ ទៅរក​ឆក់ត្រី នៅចំណុច​វាលស្រែ កន្លែងកើតហេតុ ​បណ្តាលឲ្យឆក់​ទៅនិង​ខ្សែលួស​មានចរន្ត​ភ្លើងរាយ​ហ៊ុំពទ្ធ័​ភ្លឺស្រែ ( ដោយសារ​ម្ចាស់ស្រែ ឈ្មោះ ឈិត យ៉ៃ ) ភេទប្រុស ៥៨ ឆ្នាំ នៅភូមិ ឃុំកើតហេតុ​បាន​រាយខ្សែ​លួសហ៊ុំពទ្ធ័ តភ្លើង​ឌឺរិច​ចេញពី​ផ្ទះខ្លួន​ ចម្ងាយប្រហែល ១០០ ម៉ែត្រ ចោលសម្រាប់​ការពារ កណ្តុរ​មិនឲ្យ​ស៊ីស្រូវ​ប្រាំងរបស់​ខ្លួន ។

បច្ចុប្បន្ន សមត្ថកិច្ច​បានឃាត់​ខ្លួនជន​សង្ស័​យឈ្មោះ ឈិត យ៉ៃរួម និងវត្ថុតាង​យកមក​ប៉ុស្តិ៍ ដើម្បីបន្ត​នីតិវិធី៕

មតិយោបល់