លោក Sepp Blatter ប្រធាន FIFA បាននិយាយថា លោកនឹងលាឈប់ពីតំណែង ដោយសារតែរឿងអំពើរលួយរបស់មន្ត្រីកំពូលៗ FIFA។
យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា លោក Sepp Blatter ដែលទើបជាប់ឆ្នោតអាណត្តិថ្មី នឹងលាឈប់ពីប្រធាន FIFA ក្នុងពេលឆាប់ៗ តាមតែអាចធ្វើទៅបាន ព្រមទាំងស្នើឲ្យបោះឆ្នោតជ្រើសរើសប្រធាន FIFA ថ្មី។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ នៅក្នុងស្ថាប័ន FIFA បានផ្ទុះរឿងដ៏ធំពាក់ព័ន្ធនឹងអំពើពុករលួយដែលមានមន្ត្រីកំពូល FIFA ប្រមាណជា ១៤រូបជាប់ពាក់ព័ន្ធនឹងរឿងនេះ ជាមួយនឹងទឹកប្រាក់ ១៥០លានដុល្លារអាមេរិក៕
មតិយោបល់