ព័ត៌មានជាតិ

Lionel Messi ជា​សះ​ពីរ​បួស​វិញ​ហើយ​

​អេ​ស្ប៉ាញ​៖​ប្រភពព័ត៌មាន​កីឡាករ​របស់ Skyspot បាន​ចុះ​ផ្សាយ​ឲ្យដឹងថា កីឡាករ Lionel Messi កំពុង​មាន​ភាពល្អប្រសើ​រ​វិញ ជាមួយនឹង​ការ​ងើប​ឡើងវិញ ពី​របួស​សរសៃពួ​រគន្លា​ក់ជើង ។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ក្លិប Bacelona ។​

​កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីនេះ ជាមួយនឹង​របួស​នេះ ដែរ​បាន​ធ្វើឲ្យ​ខ្លួន​ចាកចេញ​ពី​ទីលាន ជាង ១ ខែ​។ លោក Richard Pruna គ្រូពេទ្យ​របស់​ក្លិប បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អា​ហ្សង់​ទីន ដើម្បី​ពិនិត្យ​ជំងឺ និង​ការ​ងើប​ឡើងវិញ ពី​របួស របស់​តារាបាល់ទាត់​រូបនេះ​។​

​លោក Richard Pruna បានឲ្យដឹងថា ជាមួយ​នឹង​ការពិនិត្យ​កាលពី​ថ្ងៃ​ពុធ កន្លងទៅ នេះ ឃើញថា របួស​កីឡាករ​រូបនេះ​បាន​ជាសះស្បើយ​វិញ​ហើយ​។​
​បញ្ហា​របួស​នេះដែរ ខណៈ​ដែល​កីឡាករ Lionel Messi ជួប​ការប្រកួត​ជាមួយនឹង​ក្លិប Real Betis កាលពី​ថ្ងៃ​ទី ១០ ខែវិច្ឆិកា ។​តាំង​ពី​រងរបួស​មក កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីន​រូបនេះ មិន​បាន​បង្ហាញ​វត្តមាន​ទីលាន រហូតដល់​ទៅ ៧ ប្រកួត​។​

​សម្រាប់​ក្លិប Bacelona នៅតែ​បន្ត​តារាង​កំពូល ស្ថិតនៅ​ក្នុង​ក្របខណ្ឌ Champions League ហើយ​វគ្គ ១៦ ចុងក្រោយ ក្លិប​នេះ ត្រូវ​ជួប Atletico និង Manchester City ។ ជាមួយនឹង​ជំនួប​ជើង​នេះ​ដែរ ក៏​អាច​នឹង​មាន​វត្តមាន​កីឡាករ ដែល​ងើប​ពី​របួស​ផងដែរ​៕​
Lionel-Messi_3053742

មតិយោបល់