កំពង់ស្ពឺៈ ជនសង្ស័យម្នាក់ ជាជនជាតិចិន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជនសង្ស័យខាងលើនេះ រួមបក្ខពួក២នាក់ទៀតដែលគេចខ្លួនបានធ្វើសកម្មភាពកាត់ទ្វារបង្អួច ក្នុងគោលបំណងចូលលួចលើកទូរដែក ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២ទៀបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងការិយាល័យធំ របស់ក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ (PPS) ស្ថិតក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្នុងករណីនេះដែរ កម្លាំងប៉ុស្តិ៍អមលាំង និងកម្លាំងជំនាញរបស់អធិការដ្ឋាន សហការជាមួយកម្លាំងសន្តិសុខ របស់ក្រុមហ៊ុន ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ភេទប្រុស ជាជនជាតិចិន ឈ្មោះ ហ្វាង ជីងភីង ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។ ចំណែកបក្ខពួក២នាក់ទៀត បានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕
មតិយោបល់