ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីជិះម៉ូតូយកដុំថ្មគប់បណ្តាលអោយរងការខូចខាត នៅក្រុងតាខ្មៅ…

កណ្តាល:ករណី៖ ធ្វើឲ្យខូចខាតដោយចេតនា
(គុបម៉ូតូ)កើតហេតុថ្ងៃទី០២-០៩-២០២៣ វេលាម៉ោង០១និង២១នាទី រំលងអាធ្រាត
នៅចំណុច៖ កន្លែងហាងលេងស្នុកឃ័រអតីតរោងកុនភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សម្ភារខូចខាត៖
-ម៉ូតូមួយគ្រឿងម៉ាកHonda scoopy !! !1ពណ៏ស បែកក្បាំង បែកកុងទ័រ បែកស្តុប

ជនសង្ស័យ១០នាក់៖
១-ឈ្មោះ គង់ វណ្ណ: ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ពោត(ឃាត់ខ្លួន)។
២-ឈ្មោះ ឆាំ វណ្ណដា ហៅប៊ូម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ(ឃាត់ខ្លួន)។
៣-ឈ្មោះ ភណ្ឌ័ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ(គេចខ្លួន)។
៤-ឈ្មោះ ញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់ទីលំនៅ(គេចខ្លួន)។

ជនសង្ស័យ៦នាក់ទៀតមិនស្គាល់ឈ្មោះ(គេចខ្លួន)។
គ្មានសារធាតុញៀនក្នុងទឹកនោម(-) ។

វត្ថុតាងចាប់យក៖
១-រថយន្តមួយគ្រឿងម៉ាកtoyota pruis ពណ៏ស ស្លាកលេខ ភ្នំពេញ ២BJ៣២០៧ មានបិតរូបផ្កាយពណ៏ខ្មៅត្រង់គូទខាងក្រោយឆ្វេងដៃ។
២-ម៉ូតូមួយគ្រឿងម៉ាកHonda c125ពណ៌ខ្មៅ សេរី២០១៨ ស្លាកលេខ១Z៨៥៧៧។
៣-ដុំថ្មមួយចំនួន។
៤-ទូរសព្ទ័០១គ្រឿងម៉ាកoppo ពណ៏ស

**សភាពនៃរឿងហេតុ
នៅថ្ងៃទី០២/៩/២០២៣វេលាម៉ោង០១និង២១នាទី មានជនសង្ស័យមួយក្រុមមានគ្នាប្រហែល១០នាក់ បាននាំគ្នាអង្គុយផឹកនៅសួនច្បារមាត់ទន្លេតាខ្មៅ ពេលនោះក៏មានយុវជនមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿងបានយកដុំថ្មគប់មកលើក្រុមជនសង្ស័យ ពេលនោះក្រុមជនសង្ស័យក៏បានបើកម៉ូតូនិងរថយន្តមួយគ្រឿងម៉ាកtoyota prus មានបិតរូបផ្កាយខាងក្រោយ ដេញតាមមកដល់មុខកន្លែងបុកស្នុកឃ័រអតីតរោងកុនតាខ្មៅ ក៏ឃើញម៉ូតូ០១គ្រឿងម៉ាកHoda scoopyពណ៌ស ចតទុកចោល ក៏បាននាំគ្នាយកដុំថ្មគុបនិងវាយម៉ូតូHonda scoopy ពណ៏សនោះបណ្តាលឲ្យបែកបាក់អស់មួយចំនួន រួចក៏បាននាំគ្នារត់គេចខ្លួនបាត់អស់ទៅ។ លុះក្រោយមកក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស៏យចំនួន២នាក់ព្រមទាំងវត្ថុតាងយកមកសាកសួរនៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធីតែម្តង។

តាមការសាកសួរជនសង្ស័យម្នាក់ឈ្មោះគង់វណ្ណ: បានប្រាប់ថាគាត់និងបក្ខពួកពិតជាបានយកដុំថ្មគុបម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យបែកបាក់ប្រាកដមែន ។ ចំនែកជនសង្ស័យម្នាក់ទៀតឈ្មោះ ឆាំ វណ្ណដា (ហៅប៊ូម) គាត់បានបដិសេដថា គាត់មិនបានយកដុំថ្មគុបម៉ូតូរបស់ជនរងគ្រោះឡើយ គ្រាន់តែបានចូលរួមផឹកស៊ីជាមួយក្រុមជនសង្ស័យនិងជិះរថយន្តទៅមើលកន្លែងកើតហេតុតែប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

មតិយោបល់