ព្រះសីហនុៈ ជនជាប់ចោទម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនតាមដីកាបង្គាប់របស់សាលាដំបូងខេត្តព្រះសីហនុ លេខ៧២តព/១៨ ដែលចុះហត្ថលេខាដោយលោក សុខ កល្យាណ ចៅក្រមជុំនុំជុំរះសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី អុកឡុកក្នុងកម្មវិធីប្រគុំតន្រ្តី ស្រាបៀរកម្ពុជា។
ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៨យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពេលដែលប្រព្រឹត្តអុកឡុកក្នុងកម្មវិធីប្រគុំតន្រ្តី ស្រាបៀរកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនៅចំណុចភូមិតាពៅ ឃុំតានៃ ស្រុព្រៃនប់ ខេត្តព្រះសីហនុ។
ជនជាប់ចោទខាងលើ មានឈ្មោះ យ៉ែម លីខួយ ហៅខ្លេញ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនខ្លួនជនជាប់ចោទខាងលើ ទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់