ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ចាប់​រំលោភក្មេងស្រីអាយុ១៥ឆ្នាំ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ!

កណ្តាលៈ នៅវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់​ព័ន្ធនឹងករណីរំលាភសេព​សន្ថវៈលើអនីតិជន នៅ​ភូមិកំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ​អាយុ១៥ឆ្នាំ​។ ចំណែកជនសង្ស័យ​ឈ្មោះ សុខ សាត ​ហៅតាលុងប៊ុង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ​ឃុំកើតហេតុ។​

​​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់