ព័ត៌មានជាតិ

Update: ប្រទះឃើញសាកសពបុរសម្នាក់ នៅទីតាំងលក់ទ្វារដែកយីហោ ពិសី ជាករណីកម្មករ​ផ្សារដែក ត្រូវខ្សែភ្លើងឆក់ស្លាប់

ភ្នំពេញៈ យោងតាមគេហទំព័រ Post News បានចុះផ្សាយមានអត្ថបទមួយមានចំណងជើងថា “ប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់នៅទីតាំងលក់ទ្វារដែកយីហោ ពិសី ក្នុងសង្កាត់ស្រះចក សង្ស័យករណីឃាតកម្ម”

អ្នកយកព័ត៌មានយើងបានបញ្ជាក់ថា ករណីនេះ មិនមែនជាឃាតកម្មនោះទេ គឺជាករណី កម្មករផ្សារដែកម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យធ្លាក់ថ្កាប់មុខពីលើឡៅតឿ បែកក្បាលហូរឈាមស្លាប់ លុះព្រឹកឡើងទើបបង្កជាការភ្ញាក់ផ្អើលតែម្ដង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចកន្លែងរកស៊ីលក់ និងផ្សារគ្រឿងដែកដូចជាទ្វារ បង្អួច ក្នុងផ្សារតូចផ្លាស្សា ស្ថិក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពីន គា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

បើតាមការឲ្យដឹងពីឈ្មោះ វីរះ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាងផ្សារដែក ដែលមានស្រុកកំណើតនៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជារៀងរាល់ព្រឹកគាត់តែងតែបានមកបើកទ្វារកន្លែងកើតហេតុខាងលើ ដើម្បីធ្វើការងារជាមួយជនរងគ្រោះ ព្រោះជនរងគ្រោះគាត់ស្នាក់នៅកន្លែងកើតហេតុ ចំណែកខ្លួន(វីរៈ)ស្នាក់នៅកន្លែងផ្សេងគ្នា ហើយនាព្រឹកកើតហេតុនេះ ពេលដែលគាត់បើកទ្វារ ស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខដោយស្មានតែខ្យល់ចាប់ក៏យកដៃទាញជនរងគ្រោះផ្ងារមកមើល ទើបដឹងថា ជនរងគ្រោះស្លាប់ មិនដឹងតាំងពីពេលណានោះទេ។

ប្រភពព័ត៌មានដដែលបានបន្តទៀតថា បន្ទាប់មកខ្លួន(វីរៈ)ក៏បានប្រាប់ថៅកែផ្សារដែក ដែលមានយីហោ (សុជាតិ) ដែលមានឈ្មោះ គឹម សុជាតិ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទ្វារដែក។ ក្រោយពីទទួលដំណឹងរឿងកម្មកររបស់ខ្លួនបានស្លាប់ហើយ ក៏ខលប្រាប់នគរបាលប៉ុស្តិ៍ស្រះចក ដើម្បីពិនិត្យផងដែរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីខាងលើសង្ស័យថា ឆក់ខ្សែភ្លើង ហើយរអិលធ្លាក់ពីលើឡៅតឿកន្លែងស្នាក់នៅរបស់ជនរងគ្រោះ ព្រោះអីជនរងគ្រោះគាត់ទើបមកធ្វើការងារបានជាង១ខែប៉ុណ្ណោះ មិនដែលមានបញ្ហាឈ្លោះប្រកែកគ្នាជានរណាឡើយ។

សមត្ថកិច្ចជំនាញបានបង្កើតគណៈកម្មការចុះមកធ្វើកោសល្យវិច័យដោយបញ្ជាក់យ៉ាងច្បាស់ថា ជនរងគ្រោះរូបនោះពិតជាឆក់ខ្សែភ្លើងពិតប្រាកដ បណ្តាលឲ្យធ្លាក់ពីឡៅតឿប៉ះនិងគំនរដែកនៅខាងក្រោម ទើបមានរបួសស្នាមដល់ខ្លួន។

ក្រោយពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

https://youtu.be/WlDUZ9a3ipM

photo_2016-11-07_08-26-09photo_2016-11-07_08-26-07សង្ស័យករណីឃាតកម្មសង្ស័យករណីឃាតកម្មphoto_2016-11-07_08-26-02photo_2016-11-07_08-26-04សង្ស័យករណីឃាតកម្មសង្ស័យករណីឃាតកម្មសង្ស័យករណីឃាតកម្មសង្ស័យករណីឃាតកម្មសង្ស័យឃាតកម្មសង្ស័យឃាតកម្មសង្ស័យឃាតកម្មសង្ស័យឃាតកម្មសង្ស័យឃាតកម្មសង្ស័យឃាតកម្ម

មតិយោបល់