ព្រៃវែងៈ នៅវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៦៦-៦៧ ភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យស្លាប់មនុស្ស២នាក់។
នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1L-2264 បើកបរដោយឈ្មោះ សុខ សារ៉ាយ ភេទប្រុស អាយុ៣៣ឆ្នាំ និងអ្នករួមដំណើរ២2នាក់(ប្រពន្ធនិងកូន) ឈ្មោះ សុខ ជាតិ ភេទស្រី អាយុ២៨ឆ្នាំ(ប្រពន្ធ) និងឈ្មោះ សុខ សារ៉ា ភេទស្រី អាយុ១ឆ្នាំ(កូន)នៅភូមិ ត្រកៀត ឃុំរកា ស្រុកពារាំង
ធ្វើដំណើរពីកើតមកលិច(មិនមានពាក់មួកសុវត្ថិភាព)។ លុះមកដល់កន្លែងកើតហេតុម៉ូតូបានប្តូរគន្លងផ្លូវជ្រុលទៅបុកថយន្តមួយគ្រឿង ម៉ាក វ៉េអង ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះស៊ីហនុ3A-5395 បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូប្រពន្ធនិងកូនស្លាប់។ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់។
បច្ចុប្បន្នសកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងម៉ូតូ និងរថយន្តយកមករក្សាទុកនៅអធិការដ្ឋានន/បស្រុក ដើម្បីបំពេញសំណុំរឿងតាមនីតិ
វិធី៕
មតិយោបល់