ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នផង! ភ្លេចខ្លួនមួយភ្លែតស្រាប់តែ ចុះរាវទឹកឪពុកម្ដាយស្លុតចិត្តចំពោះកូនស្រីអាយុ ១៨ខែ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ១៦និង១០នាទីល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មានករណីក្មេងលង់ទឹកស្លាប់ ស្ថិតក្នុងភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្មេងស្រីរងគ្រោះឈ្មោះ សួន ពិសី អាយុ ១៨ខែ មានឪពុកឈ្មោះ ម៉ាន ស៊ីន អាយុ ២៩ឆ្នាំ ម្ដាយឈ្មោះ ម៉ូត សុជា អាយុ ២៨ឆ្នាំ។

ដំណើររឿង៖ មុនពេលកើតហេតុកុមារីរងគ្រោះរត់លេង មុខផ្ទះដោយឪពុកកម្ដាយ មិនបានចាប់អារម្មណ៍គ្រាដែលកុមារីរងគ្រោះ ចុះលេងទឹកប្រឡាយនៅខាងមុខផ្ទះឪពុកម្តាយមិនបានដឹង ហើយចុះរាវរកស្រាប់តែឃើញស្លាប់បាត់ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះត្រួតពិនត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់