សៀមរាបៈ កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ សហការជាមួយនគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាទាំង២ខេត្ត បានតាមចាប់ខ្លួនជនសង្ស័យម្នាក់ ជាមន្រ្ដីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពាក់ព័ន្ធការរកស៊ីជួញដូរគ្រឿងញៀន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនបានទិញថ្នាំញៀនពីនគរបាលម្នាក់ ពាក់ស័ក្តិ៣ (មានសេចក្តីប្រកាសតម្លើងស័ក្តិ៤) ធ្វើការនៅផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានគរបាល ខេត្តសៀមរាប។ ជនសង្ស័យបន្តថា ថ្នាំញៀនដែលទិញពីមន្រ្តីនគរបាលរូបនោះថា(នគរបាល) បាននិយាយថា «ទិញរបស់អញ ទៅគ្មាននរណាហ៊ានចាប់នោះទេ អញចែកចាយនៅសៀមរាបនេះ គ្មាននរណាហ៊ានចាប់អញផង»។
ក្រោយការចាប់ខ្លួនជនសង្ស័យ កម្លាំងនគរបាលបានដកហូតថ្នាំញៀនចំនួន២៦កព្ចាប់ និងទូស័ព្ទដៃ២គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ៕
មតិយោបល់