Post News Media ព័ត៌មានជាតិ ប្រហែសពេក! ក្...

ប្រហែសពេក! ក្មេងតូចៗ២នាក់លង់ទឹកស្លាប់ម្នាក់ ១ទៀតជួយសង្គ្រោះទាន់…

ប៉ៃលិន: កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ​ មានករណីក្មេង២នាក់លង់ទឹក នៅក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតជួយសង្គ្រោះទាន់។

ក្មេងរងគ្រោះទាំង២នាក់ ទី១.ឈ្មោះ ឃិន ខុងទី ភេទប្រុស អាយុ៤ឆ្នាំ សញ្ជាតិខ្មែរ (ស្លាប់) និងទី២.ឈ្មោះ​ គង់ ហេង ភេទ​ប្រុស អាយុ០៤ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិនទាន់ពេលវេលា។

ចំណែកមូលហេតុបណ្ដាលមកពីអាណាព្យាបាលមានការធ្វេសប្រហែសទុកកូនចោលនៅផ្ទះ។

បច្ចុប្បន្នសពកុមាររងគ្រោះត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕