ភ្នំពេញៈ កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ម្ដុំស្តុបទូតចិន សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងប៉ះគ្នា ឈានដល់ប្រើហិង្សា បង្កឲ្យមានការភ្ញាក់ផ្អើល។
រថយន្តបង្កម៉ាក Ronge Rover ពាក់ស្លាកលេខ ភ្នំពេញ 2Q-7889 ប៉ះជាមួយរថយន្តម៉ាក លុចស៊ីស បន្ទាប់ក៏មានជម្លោះពាក្យសម្ដីគ្នា និងបង្កជាហិង្យា ក៏ត្រូវសមត្ថកិច្ច នាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃទី១ ដើម្បីធ្វើការសាកសួរ តែដោយជនបង្កមានចរិតឆេរឆៅ ឃាត់មិនស្ដាប់ ពេលទៅដល់ប៉ុស្តិ៍មិនទាន់ បានសួរនាំផង ស្រាប់តែលោតទៅវាយតប់មេប៉ុស្តិ៍ និងមន្ត្រីនគរបាលទាំងកម្រោល ហើយប្រើពាក្យមិនសមរម្យ លើសមត្ថកិច្ចទៀត។
ក្រោយកើតហេតុ ជនបង្កត្រូវបញ្ជូនទៅកាន់អធិការខណ្ឌ ដោយមន្ត្រីជំនាញធ្វើការវាស់ជាតិអាកុល មានកម្រិត ០.៧៣ ចុងក្រោយភាគីបង្កព្រមចេញថ្លៃខូចខាតរថយន្តរងគ្រោះ ចំនួន ៩៥០ដុល្លារ ដើម្បីបញ្ចប់រឿង៕
មតិយោបល់