កំពង់ធំៈ មានករណីគ្រោះថ្នាក់វចរាចរណ៍មួយរវាងរថយន្តបុកម៉ូតូ ដែលកំពុងជិះបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ចំណែកអ្នកបើកបរថយន្តគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង២០នាទី យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លវលំក្រាលគ្រូសក្រហម ភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ករណីនេះកើតឡើងរវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3C-6818 បើកបដោយឈ្មោះ កុច សារិន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ (គេចខ្លួន) ខណៈដែលបានបើកបុកម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថោង ស៊ិន ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់នៅកន្លេងកើតហេតុ។
រីឯមូលហេតុបឋមបង្កដោយអ្នកបើកបររថយន្តបើកបរមិនប្រកាន់ស្តាំ និងមានល្បឿនលឿន ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕
មតិយោបល់