ព័ត៌មានជាតិ

សហរដ្ឋអាមេរិក គួរតែទទួលស្គាល់តៃវ៉ាន់ជា ប្រទេសឯករាជ្យជាផ្លូវការ, នេះបើតាមអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប៉ុមប៉េអូ

(តៃប៉ិ)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថាសហរដ្ឋអាមេរិកគួរតែទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ ក្នុងនាម ជាប្រទេសឯករាជ្យមួយ។

ឱកាសថ្លែងសុន្ទរកថាមួយ កំឡុងបំពេញដំណើរទស្សនកិច្ចនៅតៃវ៉ាន់នៅថ្ងៃសុក្រនេះ លោក ប៉ុមប៉េអូ បានបញ្ជាក់ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែផ្ដល់សិទ្ធិ និងភាពពិតជាក់ស្ដែង នោះគឺទទួលស្គាល់សាធារណរដ្ឋចិន ឬតៃវ៉ាន់ ជាប្រទេសសេរី និងឯករាជ្យជាផ្លូវការ»។ ប៉ុន្តែ ចិនជារឿយៗតែងតែព្រមានថាខ្លួននឹងប្រើកម្លាំងយោធា ភ្លាមៗ ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ឬមានកម្លាំងខាងក្រៅណាមួយព្យាយាមបំបែកតៃវ៉ាន់ចេញពីចិន។

សហរដ្ឋអាមេរិក បានផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ កាលពីឆ្នាំ១៩៧៩ ដោយងាកទៅទទួលស្គាល់ចិន ដើម្បីរួមដៃគ្នា ប្រឆាំងនឹងសហភាពសូវៀត នៅពេលនោះ។ បណ្ដាប្រទេសភាគច្រើននៅជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក មកទល់នឹងពេលនេះ បានអនុវត្តគោលនយោបាយចិនតែមួយ ដោយមិនទទួលស្គាល់តៃវ៉ាន់ជាផ្លូវការទេ៕

ប្រភព៖​​​​​​ Reuters

 

 

មតិយោបល់