ព័ត៌មានជាតិ

ភ្លៀងលាយខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៤ខ្នងនៅខេត្តព្រៃវែង

ព្រៃវែង: ភ្លៀង១មេ មានខ្យល់កន្ត្រាក់ឲ្យរលំផ្ទះប្រជាពលរដ្ឋ២ខ្នងរបើកដំបូល និង២ខ្នងរលំទាំងស្រុង  សរុប៤ខ្នង នៅឃុំចំនួន ២គឺឃុំកញ្រ្ជៀច និងឃុំថ្មពូនស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ហេតុការណ៍ខាងលើ កើតឡើងនៅវេលាម៉ោង១៨និង០០នាទីថ្ងៃទី១៥ឧសភា២០១៦ ចំនុចឃុំកញ្រ្ជៀច និងឃុំថ្មពូនមានភ្លៀវ១មេនិងមានខ្យល់កន្ត្រាក បណ្តាលឲ្យរលំផ្ទះ និងរបើកដំបូលផ្ទះប្រជាពលរដ្ឋមានដូចខាងក្រោម៖ ឃុំ កញ្រ្ជៀច រលំនិងរបើកដំបូល ផ្ទះ សរុបចំនួន ៣ ខ្នង របស់ផ្ទះឈ្មោះ អច ត្រេន ស្រីអាយុ៦៥ឆ្នាំ នៅភូមិអូតាថុក ផ្ទះទំហំ ៥×៦ ក្រប់សង្ក័សី ជញ្ចាំងស្លឹក។ ២.ផ្ទះឈ្មោះ អួន អូន ប្រុស អាយុ៤៨ឆ្នាំ នៅភូមិ ព្រៃភូមិ ផ្ទះទំហំ ៥×៦ ប្រក់សង្ក័សី ជញ្ចាំងស្លឹក រលំទាំងស្រុង ។ ៣.ផ្ទះឈ្មោះសួង ឡឹម ស្រីអាយុ៥២ ឆ្នាំ នៅភូមិ ពោធិម្រិញ ផ្ទះទំហំ ៤×៦ ប្រក់សង្ក័សី របើកដំបូល។

ឃុំថ្មពូន ១ខ្នង ១. ផ្ទះឈ្មោះ ឈីន ខុន ប្រុសអាយុ ៥៨ឆ្នាំ នៅភូមិតាប៉ោង ផ្ទះ ទំហំ ៤×៦ ប្រក់សង្ក័សី របើកដំបូល  ។

ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកវរសេនីយ៍ត្រី សៅ ចាន់ថា  អធិការនគរបាលស្រុកបានដឹកនាំកង កម្លាំង ចុះដល់កន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះ  និងចុះស្រងស្ថិតិ ស្តីពីការខូចខាងរាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីចាត់វិធានការ៕

photo_2016-05-16_06-34-17 photo_2016-05-16_06-34-18 photo_2016-05-16_06-34-19 photo_2016-05-16_06-34-20 photo_2016-05-16_06-34-21 (2) photo_2016-05-16_06-34-21 photo_2016-05-16_06-34-16

មតិយោបល់