កណ្តាលៈ មានករណីប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកទន្លេបាសាក់ ក្នុងសភាពហើមស្អុយទៅហើយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៣រសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងទឹកព្រែកខ្នាតាំងយូរ ស្ថិតក្នុងភូមិខ្នាតាំងយូរ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។
សពខាងលើមិនស្គាល់អត្តសញ្ញាណទេ ភេទប្រុស អាយុចន្លោះពី៥០ឆ្នាំទៅ៥៥ឆ្នាំ កម្ពស់១,៥៧ ម៉ែត្រ ពាក់អាវ ពណ៌ស លាយផ្ទៃមេឃ ក្រឡាការ៉ូ ស្លៀកខោខៅប៊យ ពណ៌ខ្មៅជើងវែង នៅនិងកដៃខាងឆ្វេង មានពាក់អង់កាំជ័រពណ៌ខ្លឹមខ្នុរ ក្រៅពីនេះពុំមានស្នាកស្នាម ឬភិនភាគ អ្វីសម្គាល់ទៀតឡើយ។
តាមការឲ្យដឹងពីឈ្មោះ យ៉ លី ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាលបានឲ្យដឹងថា៖ មុនពេលកើតហេតុគាត់កំពង់អង្គុយនៅលើផ្ទះរបស់គាត់ ពេលនោះមានប្រជាពលរដ្ឋ នៅត្រើយខាងត្បូង ព្រែកខ្នាតាំយូរ ស្រែកថា៖ មានសាកសពមនុស្សអណ្តែតទឹក ឮដូចនេះគាត់ក៏ស្ទុះចុះពីលើផ្ទះ ទៅមាត់ព្រែកខ្នាតាំងយូរ មើលក៏ឃើញសាកសពអណ្តែតទឹកនៅក្នុងព្រែកខ្នាតាំងយូរមែន ដោយឃើញក្បាលឡឹមៗនៅក្នុងទឹក បន្ទាប់មកក៏នាំគ្នារាយកាណ៍ជូនសមត្ថកិច្ចការពារព្រំដែនក្បែរនោះ ហើយសមត្ថកិច្ចនៅទីនោះឲ្យ ខ្ញុំនិងប្រជាជននៅជិតៗនោះ ស្រង់ឡើងលើគោក រួចរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ ហើយអាជ្ញាធរ រាយការណ៍បន្តជូនសមត្ថកិច្ច។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញ អធិការដ្ឋាន នគរបាល ស្រុកកោះធំ បានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព បានសន្និដ្ឋានថា៖ ជនរងគ្រោះ អាចរអិលចុះក្នុងទឹកព្រែកលង់ បណ្តាលឲ្យស្លាប់ ពុំមែនពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ។
ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ច បានប្រគល់សាកសពជនរងគ្រោះ ជូនលោកមេឃុំព្រែកជ្រៃ ដើម្បីបញ្ចុះ រក្សាទុកដើម្បីរង់ចាំស្វែងរកក្រុមគ្រួសារ សាច់ញាតិ បន្តទៀត៕
មតិយោបល់