Post News Media ព័ត៌មានជាតិ ឆក់ចំថ្ងៃស៊យ!...

ឆក់ចំថ្ងៃស៊យ! មិនបានសម្រេចហើយ ជាប់ខ្នោះទៀត!

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ប៊ូ ក្នុយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះ ឡាង ដុន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធី៕