ព័ត៌មានជាតិ

ច្រើនសន្ធឹក! មកស្គាល់មុខអ្នកលក់គ្រឿងញៀនយ៉ាងសកម្មនៅស្រះចក

ភ្នំពេញ: អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នានាបានបន្តជំរុញការស្រាវជ្រាវបង្ក្រាបករណីចរាចរណ៍ ជួញដូរគ្រឿងញៀន លើមុខសញ្ញាសកម្មឃាត់ខ្លួនជនសង្ស័យ២នាក់ ថ្នាំញៀន​២៧កញ្ចប់តូចធំ រួមទាំងវត្ថុតាងមួយចំនួនទៀត។

ហេតុការណ៍បង្ក្រាបនេះលើកទី១ ស្ថិតនៅចំណុចសំណង់មិនរៀបរយ ផ្លូវរថភ្លើងR៦ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចកខណ្ឌដូនពេញ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

សមត្ថកិច្ចឲ្យដឹងថាជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក (ជួញដូរគ្រឿងញៀន)។

វត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា(គ្រឿងញៀន)ចំនួន១៤កញ្ចប់ ក្នុងនោះធំចំនួន១កញ្ចប់ តូច១៣កញ្ចប់​ ឧបករណ៍ប្រើប្រាស់សម្រាប់សេពគ្រឿងញៀនមួយចំនួន ថង់សម្រាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួន​ ទូរសព្ទmi ពណ៌សផ្កាឈូកចំនួន១គ្រឿង និងប្រាក់រៀលចំនួន៣ម៉ឺនរៀល។

លើកទី២ស្ថិតនៅចំណុចសំណង់មិនរៀបរយចម្ការចេក ផ្លូវរថភ្លើងR៦ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចកខណ្ឌដូនពេញ នៅវេលាម៉ោង៣និង២៩នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ទៀតឈ្មោះ សៅ សេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ជួញដូរគ្រឿងញៀន)។

វត្ថុតាងរួមមាន៖​ ក្រាមពណ៌សថ្លា(គ្រឿងញៀន)ចំនួន ១៣កញ្ចប់ ឧបករណ៍ប្រើប្រាស់សម្រាប់សេពគ្រឿងញៀនមួយចំនួន ,ថង់សម្រាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួនន៨ ប្រាក់រៀលចំនួន២ម៉ឺន។

ក្រោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់