ព័ត៌មានជាតិ

​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី កើត​ជំងឺ​មហារីក​

យោង​តាម​ការិយាល័យ​នាយករដ្ឋមន្ត្រី បានឲ្យដឹងថា នាយករដ្ឋមន្ត្រី​សិង្ហាបុរី លោក Lee Hsien Loong ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ Channel News Asia​។​

​យោង​តាម​ការចុះផ្សាយរ​បស់ Channel News Asia បានឲ្យដឹងថា លោក Lee នឹង​ទទួល​ការវះកាត់​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ហើយ​ការិយាល័យ​នាយករដ្ឋមន្ត្រី នឹង​ធ្វើ​ការប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​ក្រោយ​ពេល​វះកាត់​។​
​លោក Lee ត្រូវបាន​គេ​ដឹងថា បាន​បាន​ពិនិត្យ​ឃើញ​កើតមាន​ជំងឺ​នេះ និង​រៀបចំ​វះកាត់​តាំងពី​ខែ​មករា កន្លងទៅនេះ ដោយ​ក្រុម​គ្រូពេទ្យ​បាន​រំពឹង​ក្រោយ​ពី​វះ​គាត់​រួច​នឹង​ជាសះស្បើយ​៕​

lee

មតិយោបល់