បាត់ដំបងៈ សមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង៨ និង៣០ នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានដើរជាន់គ្រាប់មីនដែលកប់ក្នុងដី បណ្ដាលឲ្យផ្ទុះដាច់ជើងទាំង២ ខណៈកំពុងដើរដាក់អន្ទាក់សត្វព្រៃ នៅក្បែរព្រំដែនខ្មែរ-ថៃ ស្ថិតក្នុងភូមិសាស្ត្រឃុំសំឡូត ស្រុកសំឡូត ។
ជនរងគ្រោះ ឈ្មោះឡាយ ហៀង អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ និងអាជ្ញាធរជួយបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងយប់ផងដែរ៕


មតិយោបល់