កោះកុងៈ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តពីរគ្រឿងសន្ដោងអូសគ្នា ស្រាប់តែបើកធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់មួយគ្រឿង នៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូលេខ ២២-២៣ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
រថយន្តទី១ ម៉ាក LEXUS ពាក់ស្លាកលេខភ្នំពេញ 2H-9069 ពណ៌ខ្មៅ និងរថយន្តទី២ ម៉ាកLEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AP9487 បានសន្ដោងអូសគ្នាពីកោះកុង ទៅភ្នំពេញ ពេលមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តទាំងពីបានធ្លាក់ថ្នល់ បណ្ដាលឲ្យក្រឡាប់ ១គ្រឿង ពណ៌ទឹកមាស ស្លាប់បុរសម្នាក់ ឈ្មោះ ញន ប្រុសភេទប្រុសអាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (អ្នកបើកបររថយន្តទឹកមាស) រីឯអ្នកបើកបររថយន្ត ពណ៌ខ្មៅ គេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង និងស្ទូចយករថយន្តទាំងពីរទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។
ចំណែកសាកសព ត្រូវបានយកមករក្សាទុក នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕






មតិយោបល់