ព័ត៌មានជាតិ

ក្រុមហ៊ុន HYUNDAI បានបង្ហាញនៅរថយន្តសេរីទំនើបប្រភេទថ្មី KONA ឆ្នាំ2019 ដែលផ្តល់នៅទំនុកចិត្តខ្ពស់ដល់អតិថិជនគ្រប់វ័យ

ភ្នំពេញៈ ក្រុមហ៊ុន Hyundai Camko Motor បានបង្ហាញនៅរថយន្តប្រភេទ KONA ឆ្នាំ2019 ជារថយន្តម៉ូឌែល Tucson និង Santa Fe ជាប្រភេទSUV, ខណៈដែលក្រុមហ៊ុនមានគោលដៅបង្កើនជម្រើសជូនអតិថិជនក្នុងការជ្រើសរើស និងជាមួយនិងរូបរាងដ៍ក្លៀវក្លានិងលិចធ្លោររបស់ KONA និងការរចនាម៉ូឌែល SUV ជំនាន់ក្រោយរបស់ក្រុមហ៊ុន Hyundai Motor និងបង្កើតនៅរូបរាងដ៍ល្អតែមួយគត់នៃរថយន្តSUVខ្នាតតូចនេះ។

ជាមួយនិងរថយន្តម៉ូឌែល KONA ឆ្នាំ2019 របស់ក្រុម Hyundai គឺជាប្រភេទរថយន្តដែលមានរូបរាងទំនើបទាន់សម័យនិងមានមុខងារខ្ពស់យ៉ាងល្អឥតខ្ចោះទៅតាមតម្រូវការរបស់អតិថិជនដែលមានជីវភាពរស់នៅយ៉ាងមមាញឹក។

រថយន្តKONA ឆ្នាំ2019ថ្មីទាំងស្រុងហើយសាកសមល្អឥតខ្ចោះសម្រាប់ប់អតិថិជនដែលចង់ក្លាយជាម្ចាស់រថយន្តលើកដំបូង។

All-New KONA បានចាប់ផ្តើមបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាជាមួយនិងម៉ូឌែលពិសេស Premium ដែលភ្ជាប់មកជាមួយនៅកញ្ចប់តម្លៃដ៍ពិសេសដែលមានលើសពីប្រភេទរថយន្ត SUV ខ្នាតតូចដ៍ទៃទៀត។

KONA ជាប្រភេទរថយន្តដែលមានរូបរាងលេចធ្លោប្លែកនិងរចនាបទដែលមានភាពទាក់ទាញនិងរួមបញ្ចូលជាមួយនិងភ្លើងបំភ្លឺLEDដែលមានបច្ចេកវិទ្យាខ្ពស់និងទាន់សម័យមិនថែមទាំងប៉ុណ្ណោះ រចនាបថ និងសមត្ថភាពខ្ពស់របស់រថយន្តត្រូវបានរចនាឡើងនៅភាពទាក់ទាញរបស់ប្រិយមិត្តដែលតែងតែគាំទ្រផងដែរ។

ជាមួយនិងរូបរាងដ៍ទាក់ទាញនេះ KONA ក៍មានប់ពណ៍ជាច្រើនដែលអនុញាតិឲ្យអតិថិជនធ្វើការជ្រើសរើសដូចជាពណ៌ស (Chalk White) ប្រាក់ (Silver Lake) ពណ៌សេរ៉ាមិចខៀវ (Ceramic Blue) ពណ៌ខ្មៅ Dark Night) ពណ៌ក្រហមខ្ចី (Tangerine Comet) គឺជាពណ៌ដែលអតិថិជនដែលមានបំណងចង់បង្ហាញពីភាពផ្ទាល់ខ្លួនរបស់ពួកគេ។

KONA ឆ្នាំ2019 ជារថយន្តដែលបំពាក់ជាមួយនិងម៉ាស៊ីនសាំង៤ ស៊ីឡាំង ២.០លីត្រដែលអាចផលិតនូវថាមពល១៤៩សេះ ជាមួយនិងប្រពន្ធ័ ប្រអប់លេខអូតូ​ផ្តល់នៅប្រសិទ្ធភាពសន្សំសម្ចៃប្រេងឥន្ធនះភ្ជាប់និងប្រពន្ធ័បើកបរក្នុងទីក្រុងប្របដោយផាសុខភាពនិងសុវត្ថិភាពខ្ពស់ផ្សេងៗគ្នា៣ (Sport, Eco, Normal)។

ចំណែកផ្នែកខាងក្នុងនៃរថយន្ត ទូលាយដែលផ្តល់នូវផាសុខភាពជាមួយនិងការរចនាផ្នែកខាងក្រៅបែបទាន់សម័យ មិនថែមទាំប៉ុណ្ណោះរួមមានអេក្រង់ផុសអណ្តែតទំហំ៧អ៊ីញនិង ប្រពន្ធ័គ្រប់គ្រងHVAC (ប្រពន្ធ័កៅអីកម្ដៅ, កៅអីខ្យល់ និងម៉ាស៊ីនត្រជាក់) ដែលរួមចំណែកបង្កើននូវបរិយាកាសទៅតាមតម្រូវការរបស់អ្នកបើកបរ និងអ្នករួមដំណើរ។

លើសពីនេះទៅទៀតលក្ខណៈពិសេសថ្មីសម្រាប់ម៉ូឌែល2019 KONA Premium រួមមានកាមេរ៉ាខាងក្រោយជាមួយនិងខ្សែត្រួតពិនិត្យ (Rear Camera with Dynamic Guideline)និងឧបករណ៍ សាកទូរស័ព្ទមិនប្រើខ្សែ(Wireless Charger) ប្រពន្ធប្រាប់ដំណឹងពេលមានរថយន្តកំពុងជែង(Blind Sport Detection) ដំបូលកញ្ចក់អូតូ(Powre Sunroof) ប្រពន្ធ័ត្រួតពិនិត្យសម្ពាធកង់រថយន្ត (Tier Pressure Monitoring System) ដើម្បីបង្កើននៅសុវត្ថិភាព និង ភាពងាយស្រួលនៃបទពិសោធន៍របស់អ្នបើកបរ។

សំរាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ និងផិតផល សូមទាក់ទងតាមរយៈ http://camko-motor.com

https://www.facebook.com/HyundaiCamko

សូមអរគុណ៕

មតិយោបល់