ព័ត៌មានជាតិ

​ស្ត្រីវ័យចំណាស់​ម្នាក់​ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីរក្សាទុកនូវសារធាតុញៀន​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ទឹម​ វិ​ឆ័​យ​ ជា​អធិការ​ បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​រក្សា​ទុក​ ជួញដូរ​ ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ ក្នុង​បទល្មើស​ជាក់ស្តែង​ នៅ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​០៩​ ភូមិ​អូរ​ចំ​ណិ​ប​ ឃុំ​តា​ស្តា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​នគរបាល​ស្រុក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ​ យិ​ន​ សុផល់​ ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូរ​ចំ​ណិ​ប​ ឃុំ​តា​ស្តា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖​ -​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ ICE)​ ចំនួន​ ០​កញ្ចប់​ -​ទូរស័ព្ទ​ដៃ​ចំនួន​ ០១​គ្រឿង​ (​ចាស់​)​ ។​

​ករណី​នេះ​ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ​ត្រូវ​បាន​នគរបាល​ស្រុក​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់