ព័ត៌មានអន្តរជាតិ

អាមេរិក ទំនងជានឹងប្រើកម្លាំង ប្រសិនបើអ៊ីរ៉ង់ បិទច្រកសមុទ្រ Hormuz

អាមេរិកៈ លោក Philip Giraldi ដែលជាអតីតអ្នកឯកទេសប្រឆាំងភេរវកម្ម និងមន្រ្តីចារកម្មយោធានៅ CIA បានប្រាប់ឲ្យដឹងថា ក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ ទំនងជានឹងឈានទៅក្នុងជម្លោះដ៏ក្តៅគគុកមួយ ប្រសិនបើអ៊ីរ៉ង់ ធ្វើតាមការប្ដេជ្ញារបស់ខ្លួន ដើម្បីបិទច្រកសមុទ្រ Hormuz ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

អាមេរិក នឹងបង្ហាញពីកម្លាំង ដើម្បីទប់ស្កាត់រាល់សកម្មភាពឈ្លានពានណាមួយ ដោយអ៊ីរ៉ង់ ជាពិសេសប្រសិនបើពួកគេ ព្យាយាមជ្រៀតជ្រែក ជាមួយចរាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz ដូចដែលពួកគេ ធ្លាប់បានគំរាមកំហែង។

ដោយលោក Philip Giraldi បានផ្តល់យោបល់អំពីការដាក់ពង្រាយនាវាដឹកយន្តហោះអាមេរិក USS John C. Stennis នៅក្នុងតំបន់មជ្ឈឹមបូព៌ា។ ខណៈដែលនាវាដឹកយន្តហោះនេះ តែងតែផ្លាស់ប្តូរគៅលដៅទៅគ្រប់ទីកន្លែង ដែលវាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងករណីមានការប៉ះទង្គិចគ្នានោះ៕

មតិយោបល់