Post News Media ព័ត៌មានជាតិ ​​ក្រុមចោរដៃរ...

​​ក្រុមចោរដៃរហ័ស ឆក់ទូរសព្ទ័ដៃស្ត្រីជនជាតិចិន ចុងក្រោយជាប់ខ្នោះ!

​ភ្នំពេញ: នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលា ម៉ោង​២១:៣៥​នាទីយប់ កម្លាំងរបស់ការិយាល័យ បានបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ត្រង់ចំនុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​កម្លាំងសមត្ថកិច្ច​បានឃាត់ខ្លួន សង្ស័យចំនួន២នាក់ឈ្មោះ សុវណ្ណឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះ ម៉ាត់ ប៉រីហាន ភេទប្រុស អាយុ១៧ឆ្នាំ។

សម្ភារ:ដកហូតមាន ម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1HH​-​9311។ បច្ចុប្បន្នជនសង្ស័យ​ និងសម្ភារ: ត្រូវបាននាយកដ្ឋាន សាកសួរ​និងកសាងសំណុំរឿងតាមនីតិវិធី៕