Post News Media ព័ត៌មានជាតិ ព្រូសពន្លះបាឡ...

ព្រូសពន្លះបាឡែន រេចង្គូតបុកចូលផ្ទះលក់គ្រឿងក្រអូបគ្រប់មុខ យីហោ កាធា ខូចខាតយ៉ាងដំណំផ្អើលទាំងកណ្តាលយប់នៅខណ្ឌទួលគោក

ភ្នំពេញ: បុរសម្នាក់បើករថយន្តព្រូសមួយគ្រឿងជ្រុលចង្កូតទៅបុករថយន្តបាឡែនមួយគ្រឿងទៀត ត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលរថយន្ត​បាឡែនរេចង្កូតទៅបុកចូលផ្ទះលក់គ្រឿងក្រអូបគ្រប់មុខម៉ាស្សា ស្ទីមខ្លួន( យីហោ កាធា) បណ្តាលបែកកញ្ចក់និង​ជញ្ជាំងអស់មួយផ្ទាំងរថយន្តទៅមុខលែងរួច។ ចំណែករថយន្តបង្កបានព្យាយាមបើករត់បានជាង១០០ម៉ែត្រ ទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតចំណុចផ្ទះលក់គ្រឿងក្រអូបគ្រប់ប្រភេទម៉ាស្សាស្ទីមខ្លួន( យីហោ កាធា) តាមបណ្តោយផ្លូវ២៥៩ កែងនិងផ្លូវ១៣៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាព្រុសមួយគ្រឿង ពណ៌ស្ករ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៩ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនបានជ្រុលចង្កូតទៅបុករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ព្រះសីហនុ 2A-4086 បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ១៣៨ទិសដៅពីលិចទៅកើតបញ្ឆិតផ្នែកខាងមុខខាងឆ្វេងបណ្តាលឲ្យរថយន្តបាឡែនរេចង្កូតទៅបុកចូលផ្ទះលក់គ្រឿងក្រអូមគ្រប់មុខបណ្តាលឲ្យបែកកញ្ចក់និងជញ្ជាំងអស់មួយផ្ទាំងរថយន្តធ្លាយទៅម្ខាងទៀតខូចខាតយ៉ាងដំណំទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់បានប្រមាណជាង១០០ម៉ែត្រទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌមានចុះមកដល់បានធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕