ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនឡារីតា ដឹកអ្នកដំណើរ​បើក​លឿន​បុកសត្វឆ្កែ​រេចង្កូតធ្លាក់ផ្លូវ​ រងរបួសធ្ងន់ស្រាល៧នាក់!

កំពង់ធំៈ នៅវេលាម៉ោង៤និង៥០នាទីរសៀល ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ​៦ ចន្លោះគីឡូម៉ែត្រលេខ ១៤២-១៤៣ ភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្តាលឲ្យ របួសស្រាល​៣នាក់(ស្រី) និងរបួសធ្ងន់​៤នាក់(ប្រុស​២នាក់)។

រថយន្តម៉ាកហ្វត ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2Y-0759 (របស់ក្រុមហ៊ុនឡារីតា ដឹកអ្នកដំណើរ) បើកបរទិសដៅពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) អ្នករួមដំណើរក្នុងរថយន្តចំនួន១៥នាក់ ក្នុងនោះរបួសមនុស្សចំនួន​៧នាក់​ ទី១​ឈ្មោះ សាក់ ណារី ភេទស្រី អាយុ៣០ឆ្នាំ នៅខេត្តសៀមរាប(របួសធ្ងន់) ,ទី២​ឈ្មោះ ជា លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ នៅរាជធានីភ្នំពេញ (របួសធ្ងន់) ,ទី៣​ឈ្មោះ ជា ហៀង ភេទប្រុស អាយុ៥៨ឆ្នាំ នៅរាជធានីភ្នំពេញ(របួសធ្ងន់) ,ទី៤​ឈ្មោះ ម៉ៃ សត្ថា ភេទប្រុស អាយុ៤៨ឆ្នាំ នៅរាជធានីភ្នំពេញ(របួសធ្ងន់) ,ទី៥​ឈ្មោះ ឃិន ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ នៅរាជធានីភ្នំពេញ(របួសស្រាល) ,ទី៦​ឈ្មោះ សម ស៊ីនន ភេទស្រី អាយុ៤៧ឆ្នាំ នៅរាជធានីភ្នំពេញ(របួសស្រាល),ទី៧​ឈ្មោះ បូរី ណា ភេទស្រី អាយុ២៨ឆ្នាំ នៅរាជធានីភ្នំពេញ(របួសស្រាល)។

មូលហេតុបឋមបង្កដោយអ្នកបើកបររថយន្តបើកបរមានល្បឿនលឿនបានបុកសត្វឆ្កែ ហើយរេចង្កូតធ្លាក់ពីផ្លូវថ្នល់ ។
​ចំពោះករណីនេះ វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក៕

មតិយោបល់