ភ្នំពេញៈ រថយន្តសាំយ៉ុងបុកជាមួយម៉ូតូFZយ៉ាងពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ រីឯរថយន្តរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋម៉ូតូអូសជិត១០០ម៉ែត្រ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃច័ន្ទ ទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិយកបាន សង្កាត់ ក្បាលកោះ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយប្រពន្ធបើករថយន្តម៉ាកសាំយ៉ុងពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AI-2100 បើកតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក Yamaha-FZ ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CW-5060 បើកតាមបណ្តោយផ្លូវជាតិលេខ១ ដូចគ្នាបញ្រ្ចាស់ទិសដៅបើកក្នុងល្បឿនលឿនដូចគ្នា ហើយម៉ូតូម៉ាកFZនោះក៏បម្រុងនឹងចេញវ៉ាឆ្វេងរថយន្តមួយគ្រឿងដែលនៅមុខខ្លួនស្រាប់តែវ៉ាមិនផុតក៏រ៉េចង្កូតទៅបុកជាមួយរថយន្តសាំយ៉ុងនោះយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូបែកមុខ បាក់ក បាក់ភ្លៅស្លាប់ភ្លាមៗនៅកន្លែងកើតហេតុម៉ូតូអូសចេញពីកន្លែងកើតហេតុប្រហែលជាជិត១០០ម៉ែត្រ។ រីឯរថយន្តវិញរេចង្កូតទៅបុកផ្ទះជាងធ្វើម៉ូតូបណ្តាលឲ្យខ្ទេចរថយន្តនឹងផ្ទះនោះ តែសំណាងល្អមិនបង្កឲ្យមានរបួសធ្ងន់ដល់ជាងម៉ូតូម្នាក់ដែរសម្រាកនៅក្នុងផ្ទះនោះហើយរងការខូចខាតអីវ៉ាន់ជាងម៉ូតូ នឹងម៉ូតូឌ្រីមសង់មួយគ្រឿងដែរនៅក្នុងផ្ទះនោះ ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបានបីប្រពន្ធចេញពីរថយន្តរត់គេចខ្លួនបាត់ស្រមោល ហើយតៃកុងរថយន្តនិងប្រពន្ធក៏រងរបួសបែកមុខខ្លាំងដែរ បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់។ រីឯសាកសពសមត្ថកិច្ចនឹងស្វែងរកសាច់ញាតិនឹងប្រគល់សាកសពឲ្យទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
https://www.youtube.com/watch?v=WzxW4zN0WV0
មតិយោបល់