ព័ត៌មានជាតិ

ផ្អើលជិតភ្លឺ! អគ្គិភ័យឆេះផ្ទះមគ្គុទេសក៍ភាសាបារាំងម្នាក់ អស់ទឹកប្រាក់ ខ្ទង់ម៉ឺនដុល្លារ…

សៀមរាប: កាលពីវេលាម៉ោង៣ ទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ
ស្ថិតនៅក្រុមទី៩ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ គាន សូថារី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ មគ្គុទេសក៍ភាសាបារាំង បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។

សម្ភារខូចខាត រួមមាន៖
-ផ្ទះ១ខ្នង ធ្វើពីឈើលើថ្មក្រោម ទំហំ៧x១០ម៉ែត្រ (ទាំងស្រុង )។
– លុយដុល្លារប្រហែល៥០០០$។
– ឯកសារប្លង់ដី១ប្លង់ ឯកសារសំខាន់ៗ និងសម្ភារប្រើប្រាស់ទាំងស្រុង។
– គ្រឿងអលង្ការ សរុបអស់ចំនួន៥០០០$ ។

តាមសម្ដីពីម្ចាស់ផ្ទះ បានអះអាងថា ពេលកើតហេតុ បានដាច់ភ្លើង ហើយលឺសូរសំទ្បេងទុស្សេខ្សែភ្លើង ក៏បណ្តាលឲ្យឆាបឆេះពីជាន់លើតែម្តង។

ករណីនេះ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញជួយអន្តរាគមន៍ចំនួន៤ គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ត។

ហេតុការខាងលើ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់មនុស្សទេ៕

មតិយោបល់