ព័ត៌មានជាតិ

ម៉េចក៏គិតខ្លីចឹង! ប្រពន្ធអើតកមកឃើញប្ដី បញ្ចប់ជីវិតបាត់ទៅហើយ

កណ្តាលៈ កាលពីវេលាម៉ោង ៦ និង២៥ល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ មានករណី‌បុរសម្នាក់ ធ្វើអត្ដឃាតចង.ក សម្លាប់ខ្លួន ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិយសមេត្រី ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ‌ឈ្មោះអាត់ សុខជា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្ថិតនៅភូមិឃុំកើតហេតុ។ មានប្រពន្ធ និងកូន ៧នាក់ ប្រុស២នាក់ ស្រី៥នាក់ ។

តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ឈ្មោះ យី គឹមឡូត ភេទស្រី អាយុ៤២ឆ្នាំ មុខរបរកសិករ បានឲ្យដឹងថា ប្តីគាត់ ស្រវឹងខួប នៅថ្ងៃកើតហេតុ បានផឹកស្រាស្រវឹងត្រលប់មកផ្ទះវិញ រករឿង និងដេញវាយប្រពន្ធ ពេលនោះប្រពន្ធក៏ចេញពីផ្ទះ ទៅពួនខាងក្រោយផ្ទះមាត់ស្ទឹងព្រែកត្នោត អស់រយៈពេលប្រហែលមួយម៉ោង គាត់មកវិញ ក៏អើតមើលតាមប្រហោងជញ្ជាំងផ្ទះ ឃើញប្តីគាត់ ចង.កនឹងរតផ្ទះស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានដំណឹងនេះភ្លាមៗ សមត្ថកិច្ចបានចុះធ្វើការពិនិត្យសព ឃើញថា ពិតជាស្លាប់ដោយសារចង.កប្រាកដមែន រួចក៏ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់