ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដកហូតថ្នាំញៀន៧កញ្ចប់និង(WY)២៩គ្រាប់

បាត់ដំបង: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ដឹកនាំបញ្ជាផ្ទាល់ពីលោកវេរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការស្រុកភ្នំព្រឹក នៅវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ បានធ្វើការបង្រា្កបជាក់ស្ដែងករណីរក្សាទុកដឹកជញ្ជូន រឺជួញដូរនៅសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនចំនួន២នាក់ ទី១ឈ្មោះហាក់ ផល្លា ហៅឡែន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឃុំខាងលើ និងទី២ឈ្មោះ ចាន់ ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអំពិលប្រាំដើម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

ក្នុងនោះដកហូតបានរួមមាន ថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៌ស្លាទុំ(WY) ចំនួន២៩គ្រាប់,ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៧កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់