ព័ត៌មានជាតិ

Update៖ សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! ព្រឹកមិញ ​រថយន្តក្រុមហ៊ុនCAMEL បើកធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង

ភ្នំពេញៈ ក្បាលរថយន្តម៉ាកFUSOមួយគ្រឿរបស់ក្រុមហ៊ុនCAMELបានធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ សំណាងមិនមានអ្នកងរបួស កាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី១៥​ ខែ​ធ្នូ​ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មាននៅពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើបើកដោយបុរសម្នាក់តាមផ្លូវទំនប់កប់ស្រូវទិសដៅពីកើតទៅលិច ខណៈដែលមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងមិចក៏ស្រាប់តែជ្រុលធ្លាក់មកខាងស្តាំដៃរថយន្តធ្លាក់ទំនប់ក្រឡាប់ផ្ងារជើងតែសំណាងល្អមិនដល់ទឹកទំនប់និងមិនមានអ្នករងរបួសឡើយ។

ក្រោយកើតហេតុភាគីរថយន្តខាងលើបានហៅរថយន្តស្ទូចមកស្ទូចរថយន្តរងគ្រោះទៅជួសជុល៕

មតិយោបល់