ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ២នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

តាកែវ: កាលពីវេលាម៉ោង ១និង ៤៨ នាទីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីជនសង្ស័យពីរនាក់ ធ្វើសកម្មភាពឆក់កាបូប ត្រង់ចំណុចភូមិខ្វាវ ឃុំ ព្រៃអំពក ស្រុកគិរីវង់។

ជនសង្ស័យទាំង០២ នាក់៖ ទី១.ឈ្មោះ ជា សុបញ្ញា ភេទ ប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុក គិរីវង់ ខេត្តតាកែវ និងទី២.ឈ្មោះ មុត សុវណ្ណរ៉ា ភេទ ប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ បានជិះម៉ូតូ C 125 មួយគ្រឿង ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1A 3893 ស៊េរីឆ្នាំ ២០១៤ បានធ្វើសកម្មភាពឆក់កាបូបដៃ ពីជនរងគ្រោះឈ្មោះ ស៊ឹម វល័ក្ខ ភេទ ស្រី អាយុ ២១ ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ នៅពេលជនរងគ្រោះ ត្រឡប់មកពីផ្សារវិញ ជិះម៉ូតូម្នាក់ឯង ។

ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ច បានចុះអន្តរាគមន៍ដេញតាមពួនស្ទាក់ ទើបឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ នៅចំណុចភូមិស្លា ឃុំតាអូរ តែម្តង។
សម្ភារ:នៅក្នុងកាបូបដៃនោះរួមមាន៖ ប្រាក់រៀលសរុបចំនួន ១២៣​,១០០ រៀល ( ដប់ពីរម៉ឺនបីពាន់មួយរយរៀល) និង ទូរស័ព្ឌដៃម៉ាក OPOP ចំនួន ១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី និងធ្វើការស្រាវជ្រាវបន្ត ដើម្បីស្វែងរកមុខសញ្ញា ដែលពាក់ព័ន្ធ៕

មតិយោបល់