ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នឹងមានការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅក្នុងសង្កាត់វាលស្បូវ ក្បាលកោះ និងព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មូលហេតុ៖ ឡានកុងទីន័របើកបុកវ៉ាន ទំហំ ៣០០មីលីម៉ែត្រ។
– ទីតាំង៖ លើផ្លូវជាតិលេខ១ ។
– ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ ស្ថិតនៅចន្លោះផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ក្បាលកោះ និងព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
– រយៈពេល៖ នៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង០៤:០០នាទីព្រឹក ដល់ ១០:០០នាទីព្រឹក៕
មតិយោបល់