Post News Media ព័ត៌មានជាតិ បុកស្លាប់ទៀតហ...

បុកស្លាប់ទៀតហើយ! លុចស៊ីស RX300 ពាក់ស្លាកលេខស្វាយរៀង 2A-0748 បុកម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗ

ស្វាយរៀង: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តលុចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខស្វាយរៀង 2A-0748 បុកម៉ូតូម៉ាកវ៉េ ពណ៌ខ្មៅ បណ្ដាលឲ្យបុរសម្នាក់អាយុ ប្រហែល ២០ឆ្នាំជាង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍ កើតទ្បើងវេលាម៉ោង ១២ និង៣០នាទីរថ្ងៃត្រង់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ ១ ស្ថិតនៅភូមិដើមព ឃុំស្វាយតាយៀន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ភ្លាមៗផងដែរ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដោយយករថយន្ត និងម៉ូតូមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕