ព័ត៌មានជាតិ

ផ្អើលនៅខណ្ឌចំការមន! ស្រវឹងស្រាជោកជាំ បើករថយន្ត​បុក​រះជាច្រើនកន្លែង…

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងបុករះរ​ទេស​សំរាម និង​បង្គោល​ថ្ម​បាក់​អស់៤ដើម ហើយ​បន្ត​បុក​កា​រ៉ា​ស់​សាំង​តេ​លា បណ្ដាល​ឲ្យ​បាក់​ទូ​ចាក់​សាំង​អស់​មួយ កាលពី​វេលា​ម៉ោង១២និង១៥នាទី​រំលងអធ្រាត្រ ឈានចូល​នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ ជាប់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន។

សមត្ថកិច្ច បានឲ្យដឹងថា​​រថយន្ដ​ស៊េរី​ទំនើប​មួយគ្រឿង​ ម៉ាក HYUNDAI ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពណ៌​ទឹកក្រូច AT18 2-0460 បើក​ដោយ​បុរស​មា្ន​ក់ ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ ​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​ក្នុង​ល្បឿន​​លឿន ខណ:​មកដល់ចំណុចកើតហេតុ បាន​រេ​ចង្កូត​បុក​រះ​រទេះ​សំរាម​រាយ​សំរាម​ពេញ​ផ្លូវ និង​បង្គោល​ថ្ម​បាក់​អស់​ចំនួន៤ដើម នៅមុខ​ក្រសួង​វប្បធម៌ រួច​ជ្រុល​ទៅបុក​កា​រ៉ា​ស់​សាំង​តេ​លា រង​ការខូចខាត​បាក់​ទូ​ចាក់​សាំង​មួយគ្រឿង ។

ភ្លាមៗផងដែរ ម្ចាស់កា​រ៉ា​ស់​សាំង បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ចំនួន៤បំពង់ មក​បាញ់​ការពារ​ ខ្លាច​មានការ​ឆាបឆេះ។

ក្រោយកើតហេតុ សមត្ថកិច្ច​បាន​ចុះមក​កន្លែង​ ធ្វើ​ការវាស់វែង​និងយក​រថយន្ត​បង្ក ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍ ដើម្បីរង់ចាំ​ម្ចាស់​រថយន្ដ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕

មតិយោបល់